Ange Postecoglou ក្លាយ​ជា​គ្រូ​បង្វឹក​ទី​១​​ដឹកនាំ​ Spurs ​ផ្ដួល Man Utd ទាំង​ក្នុង​និង​ក្រៅ​ដី​នៅ EPL

Ange​Postecoglou​​​បាន​ដឹក​នាំ​​Toottenham​Hotspur​​យក​​ឈ្នះ​ទៅ​លើ​បិសាច​ក្រហម​Manchester​United​១-០​នៅ​ជើ​ងទី​​២​នៃ​​ការ​ប្រកួត​English​Premier​League​សប្ដាហ៍​ទី​២៥​ហើយ​ក៏​បាន​ក្លាយ​ជា​គ្រូ​បង្វឹក​ទី​១​របស់​មាន់​ខ្នាយ​មាស​ដែល​អាច​ដឹក​នាំ​ឈ្នះ​បិសាច​ក្រហម​ឈ្នះ​ទាំង​ពីរ​ក្នុង​ប្រវត្តិសាស្ត្រ​​​ក្លិប​។ ​​កាល​​ជើ​ងទី​១​ប៉ះ​គ្នា​ក្នុង​ដី​របស់​បិសាច​​ក្រហម​​Spurs​បាន​បំបាក់​ដល់​ទៅ​៣-០​ហើយ​ជើងទី​២​នៃ​​English​Premier​League​នេះ​ទៀត​​Spurs​ឈ្នះ​១​-០​ទៀត​។​​ដូច្នេះ​ធ្វើ​ឲ្យ​Ange​Postecoglou​​បាន​ជាប់​ឈ្មោះ​ជា​គ្រូ​បង្វឹក​ទី​១​ដែល​អាច​ដឹក​នាំ​ក្រុម​​Spurs​យក​ឈ្នះ​​Manchester​United​ទាំង​ពីរ​ជើង​​ទាំង​ក្នុង​ដី​​និង​ក្រៅ​ដី​ក្នុង​ពាន​រង្វាន់​English​Premier​League​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត​ក្លិប​។​​

Read More